Simple template. Powered by Blogger.

Tuesday, August 18, 2015

តារា​ចម្រៀង​ស្រី​អន្តរជាតិ​ល្បី​ៗ​​៧រូប ដែល​​មុខ​ធម្មជាតិ​ស្អាត​ជាង​មុខ ​Makeup

អ្នក​ណា​ក៏​ដឹង​ថា​ការ​តុបតែង​មុខ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ស្អាត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​សឹង​តែ​មើល​មិន​ស្គាល់។ ផ្ទុយ​មក​វិញ​តារា​​មួយ​ចំនួន​ដែល​មាន​សម្រស់​ស្អាត​ស្រាប់​​អាច​នឹង​មើល​ទៅ​អាក្រក់​ជាង​មុន​ពេល Makeup ក្រាស់​ពេក។ ខាងក្រោម​នេះ​​​​ជា​តារា​មួយ​​ចំនួន​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ផាត់​មុខ៖

១. Lady Gaga

gaga

បើ​សិន​ជា​ប្រិយមិត្ត​​ធ្លាប់​តែ​ឃើញ​ Lady Gaga តែង​ខ្លួន​ប្លែកៗ​នៅ​​លើ​ឆាក​នោះ​ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល Lady Gaga មិន​តែង​ខ្លួន​សោះ ព្រោះ​នាង​មាន​សម្រស់​ស្អាត​ជាង​ពេល​នាង​ផាត់​មុខ ឆ្ងាយ​ណាស់។ អ្នក​ខ្លះ​អាច​ទាំង​មិន​ដឹង​ថា​នេះ​ជា Lady Gaga ក៏​ថា​បាន។

២. Kesha

rs_600x600-140820163049-600.kesha_.cm_.82014

Kesha គឺ​ជា​តារា​​ចម្រៀង​ម្នាក់​ក្នុង​ចំណោម​តារា​តិច​តួច​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​។ គ្មាន​អ្វី​អាក្រក់​មើល​ជាង​នៅ​ពេល​មិត្ត​ៗ​នារី​ប្រើ​ទ្រនាប់​ទាំង​តោន​ដើម្បី​បិទ​បាំង​អាចម៍រុយ​របស់​​ខ្លួន​នោះ​ទេ។ អ្នក​អាច​ឃើញ​ថា Kesha ស្អាត​ប៉ុណ្ណា​នៅ​ពេល​នាង​មិន​ផាត់​មុខ។

៣. Rihanna

rihanna

អ្នក​ណា​ក៏​ដឹង​ថា Rihanna គឺ​ជា​តារា​ដែល​​មាន​សម្រស់​​ស្រស់​ស្អាត​ដែរ តែ​នៅ​ពេល​ដែល​នាង​លុប Makeup ចេញ​នាង​កាន់​តែ​ស្អាត​ជាង​មុន​ទៀត។ នាង​មាន​ស្បែក​ល្អ​ឥត ខ្ចោះ។ មាត់​និង​ភ្នែក​របស់​នាង​គឺ​ស្អាត​ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​គ្រឿង​សម្អាង។

៤. Jennifer Lopez

j-lo

J.lo មិន​ត្រូវ​ការ​គ្រឿង​សម្អាង​អ្វី​ទាំង​អស់​ក្នុង​រូប​នេះ សូម្បី​តែ​ម្សៅ​ទ្រនាប់។ តើ​អ្នក​ជឿ​​ទេ​ឆ្នាំ​នេះ J.Lo បាន​ឈាន​ចូល​អាយុ ៤៥ហើយ។ ប្រហែល​តារា​ស្រី​រូប​នេះ​​កើត​មក​មាន​ហ្សេន​ល្អ ហើយ​​អ្នក​អាច​នឹង​ច្រណែន​នាង​ដែល​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​នៅ​អាយុ​នេះ។

៥. Demi lovato

demi

បើ​សិន​ជា​មាន​រង្វាន់​សម្រាប់​តារា​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​មិន​បាច់​ផាត់​មុខ គ្មាន​អ្នក​ណា​អាច​ឈ្នះ Demi នោះ​ទេ។ ស្បែក​របស់​នាង​ស្អាត​ដល់​ថ្នាក់​មិន​គួរ​ឲ្យ​ជឿ។ Demi ក៏​ជា​តារា​មួយ​រូប​ដែល​មិន​បាន​ប្រើ​ម្សៅ​​មក​បិទ​បាំង​អាចម៍រុយ​របស់​ខ្លួន​ផង​ដែរ។

៦. Katy Perry

katy

អ្នក​គាំ​ទ្រ​តែង​តែ​មាន​ភាព​សប្បាយ​ជា​ក្រៃលែង​នៅ​ពេល​ឃើញ Katy មិន Makeup។ Katy Perry មាន​ភ្នែក​ស្រស់​ស្អាត​ទាំង​គូ ​តែ​វា​ត្រូវ​បិទ​បាំង​ដោយ Eyeliner យ៉ាង​ក្រាស់​ឃ្មឹក​​នៅ​ពេល​នាង Makeup។

៧. Beyoncé

b

ដូច​នឺង J.Lo ដែរ Beyoncé គឺ​​ជា​តារា​មួយ​រូប​ដែល​គ្រប់​គ្នា​ស្អប់​ផង​ស្រលាញ់​ផង​ព្រោះ​នាង​ស្អាត​ពេក។ មនុស្ស​ភាគ​ច្រើន​​ជឿ​ជាក់​ថា​ពេល​នាង​មាន​អាយុ​៦០ ឆ្នាំ​នាង​ក៏​នៅ​តែ​ស្អាត​ដែរ ៕

0 comments

Post a Comment