អ្នកណាក៏ដឹងថាការតុបតែងមុខធ្វើឲ្យមនុស្សស្រីស្អាតឡើងគួរឲ្យកត់សម្គាល់សឹងតែមើលមិនស្គាល់។ ផ្ទុយមកវិញតារាមួយចំនួនដែលមានសម្រស់ស្អាតស្រាប់អាចនឹងមើលទៅអាក្រក់ជាងមុនពេល Makeup ក្រាស់ពេក។ ខាងក្រោមនេះជាតារាមួយចំនួនដែលមានសម្រស់ស្រស់ស្អាតដោយមិនចាំបាច់ត្រូវការការផាត់មុខ៖
១. Lady Gaga
បើសិនជាប្រិយមិត្តធ្លាប់តែឃើញ Lady Gaga តែងខ្លួនប្លែកៗនៅលើឆាកនោះ អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេល Lady Gaga មិនតែងខ្លួនសោះ ព្រោះនាងមានសម្រស់ស្អាតជាងពេលនាងផាត់មុខ ឆ្ងាយណាស់។ អ្នកខ្លះអាចទាំងមិនដឹងថានេះជា Lady Gaga ក៏ថាបាន។
២. Kesha
Kesha គឺជាតារាចម្រៀងម្នាក់ក្នុងចំណោមតារាតិចតួចដែលមានសម្រស់ស្អាតពីធម្មជាតិ។ គ្មានអ្វីអាក្រក់មើលជាងនៅពេលមិត្តៗនារីប្រើទ្រនាប់ទាំងតោនដើម្បីបិទបាំងអាចម៍រុយរបស់ខ្លួននោះទេ។ អ្នកអាចឃើញថា Kesha ស្អាតប៉ុណ្ណានៅពេលនាងមិនផាត់មុខ។
៣. Rihanna
អ្នកណាក៏ដឹងថា Rihanna គឺជាតារាដែលមានសម្រស់ស្រស់ស្អាតដែរ តែនៅពេលដែលនាងលុប Makeup ចេញនាងកាន់តែស្អាតជាងមុនទៀត។ នាងមានស្បែកល្អឥត ខ្ចោះ។ មាត់និងភ្នែករបស់នាងគឺស្អាតដោយមិនត្រូវការជំនួយពីគ្រឿងសម្អាង។
៤. Jennifer Lopez
J.lo មិនត្រូវការគ្រឿងសម្អាងអ្វីទាំងអស់ក្នុងរូបនេះ សូម្បីតែម្សៅទ្រនាប់។ តើអ្នកជឿទេឆ្នាំនេះ J.Lo បានឈានចូលអាយុ ៤៥ហើយ។ ប្រហែលតារាស្រីរូបនេះកើតមកមានហ្សេនល្អ ហើយអ្នកអាចនឹងច្រណែននាងដែលនៅតែមានសម្រស់ស្រស់ស្អាតនៅអាយុនេះ។
៥. Demi lovato
បើសិនជាមានរង្វាន់សម្រាប់តារាដែលមានសម្រស់ស្អាតជាងគេមិនបាច់ផាត់មុខ គ្មានអ្នកណាអាចឈ្នះ Demi នោះទេ។ ស្បែករបស់នាងស្អាតដល់ថ្នាក់មិនគួរឲ្យជឿ។ Demi ក៏ជាតារាមួយរូបដែលមិនបានប្រើម្សៅមកបិទបាំងអាចម៍រុយរបស់ខ្លួនផងដែរ។
៦. Katy Perry
អ្នកគាំទ្រតែងតែមានភាពសប្បាយជាក្រៃលែងនៅពេលឃើញ Katy មិន Makeup។ Katy Perry មានភ្នែកស្រស់ស្អាតទាំងគូ តែវាត្រូវបិទបាំងដោយ Eyeliner យ៉ាងក្រាស់ឃ្មឹកនៅពេលនាង Makeup។
៧. Beyoncé
ដូចនឺង J.Lo ដែរ Beyoncé គឺជាតារាមួយរូបដែលគ្រប់គ្នាស្អប់ផងស្រលាញ់ផងព្រោះនាងស្អាតពេក។ មនុស្សភាគច្រើនជឿជាក់ថាពេលនាងមានអាយុ៦០ ឆ្នាំនាងក៏នៅតែស្អាតដែរ ៕